សូមចូលរួមជាមួយបុគ្គលិកជំនាញថែទាំរបស់អ្នកដើម្បីបន្តទទួលបានការដំឡើងប្រាក់ឈ្នួលនិងមានសិទិ្ធទទួលបានអត្ថប្រយោជន៍ដែលផ្តល់ឲ្យតែសមាជិកប៉ុណ្ណោះ។ “សូមបំពេញទម្រង់ខាងក្រោមដើម្បី ដំណើរការសមាជិកភាពសហជីពរបស់អ្នកនៅថ្ងៃនេះ!”

“សមាជិកភាពសហជីព SEIU Local 2015 ផ្តល់ជូនអ្នកនូវសិទ្ធិទទួលបានសមាជិកភាពពេញលេញនៅក្នុងសហជីព រួមមានសិទ្ធិចូលរួមកិច្ចប្រជុំរបស់សហជីព សិទ្ធបោះឆ្នោតអនុម័តលើកិច្ចសន្យាសហជីពសិទ្ធិបោះឆ្នោតជ្រើសរើសសហជីព សិទ្ធិកាន់មុខតំណែងក្នុងសហជីព សិទ្ធិបោះឆ្នោតលើការផ្លាស់ប្តូរលក្ខន្តិកៈ បញ្ហាផ្សេងទៀតនៃអភិបាលកិច្ចសហជីព និង អត្ថប្រយោជន៍ផ្សេងៗរបស់សហជីពនិងកម្មវិធីបញ្ចុះតម្លៃ។”

"*" indicates required fields

តាមរយៈការផ្តល់លេខទូរស័ព្ទរបស់ខ្ញុំ ខ្ញុំយល់ថាសហជីព SEIU និងអ្នករស់នៅក្នុងតំបន់ និងសាខាសហជីពនេះអាចប្រើប្រាស់បច្ចេកវិទ្យាទទួលការហៅទូរស័ព្ទចូលដោយស្វ័យប្រវត្តិ និង/ឬផ្ញើសារមកខ្ញុំនៅលើទូរសព្ទដៃរបស់ខ្ញុំតាមកាលកំណត់។ SEIU នឹងមិនគិតថ្លៃសម្រាប់ការជូនដំណឹងសារជាអក្សរទេ។ ការផ្ញើសារនិងអត្រាទិន្នន័យអាចយកមកអនុវត្តចំពោះការជូនដំណឹងបែបនេះ។ វាយពាក្យ STOP ទៅលេខ 787753 ដើម្បីបញ្ឈប់ការទទួលសារ។ វាយពាក្យ HELP ទៅលេខ 787753 ដើម្បីទទួលបានព័ត៌មានបន្ថែម។

ដើម្បីក្លាយជាផ្នែកមួយនៃការកត់ត្រាទុក

កិច្ចព្រមព្រៀងសមាជិកភាព
ពិតណាស់ ខ្ញុំចង់ចូលរួមជាមួយបុគ្គលិករបស់ខ្ញុំ ហើយក្លាយជាសមាជិកនៃសហជីព SEIU Local 2015។ ខ្ញុំស្នើសុំ និងទទួលយកសមាជិកភាពដោយស្ម័គ្រចិត្តនៅសហជីព SEIU Local 2015 និងឧត្តរាធិការី ឬអ្នកទទួលសិទិ្ធរបស់សហជីព (ជារួមហៅថា “Local 2015”)។

នេះមានន័យថាខ្ញុំនឹងទទួលបាន អត្ថប្រយោជន៍និងគោរពកាតព្វកិច្ចនៃសមាជិកភាពដូចមានចែងទាំងនៅក្នុង លក្ខន្តិកៈនិងច្បាប់របស់សហជីព Local 2015 និងសហជីពអន្តរជាតិសម្រាប់និយោជិតផ្នែកសេវា។

ខ្ញុំផ្តល់សិទិ្ធឱ្យសហជីព SEIU Local 2015 ធ្វើជាអ្នកតំណាងរបស់ខ្ញុំក្នុងការតវ៉ាជាសមូហភាពលើប្រាក់ឈ្នួល អត្ថប្រយោជន៍ និងខចែង និងលក្ខខណ្ឌការងារផ្សេងទៀតជាមួយនិយោជករបស់ខ្ញុំ និងធ្វើក្នុងនាមជាអ្នកតំណាងផ្តាច់មុខរបស់ខ្ញុំដែលច្បាប់អនុញ្ញាត។

សមាជិកភាពរបស់ខ្ញុំនឹងបន្តលុះត្រាតែខ្ញុំលាលែងដោយជូនដំណឹងទៅសហជីព Local 2015 តាមរយៈការផ្ញើតាមប្រៃសណីយ៍របស់សហរដ្ឋអាមេរិក (ឬតាមវិធីផ្សេង ប្រសិនបើគោលការណ៍របស់សហជីព Local 2015 អនុញ្ញាត)។

ខ្ញុំទទួលស្គាល់ថាសមាជិកភាពនៅក្នុងសហជីពនេះធ្វើឡើងដោយការស្ម័គ្រចិត្តនិងមិនមែនជាលក្ខខណ្ឌទទួលបានការងាររបស់ខ្ញុំឡើយហើយថាខ្ញុំអាចបដិសេធមិនចូលរួមបានដោយគ្មានការធ្វើបាប។ ហត្ថលេខារបស់ខ្ញុំខាងក្រោមនេះបង្ហាញថាខ្ញុំយល់ព្រមទៅនឹងលក្ខខណ្ឌខាងលើ។

ពង្រឹងសិទ្ធិសម្តែងមតិរបស់យើង

ការអនុញ្ញាតឲ្យកាត់ប្រាក់ខែ
ពិតណាស់ ខ្ញុំទទួលស្គាល់លើតម្រូវការ ឲ្យមានសហជីពរឹងមាំមួយហើយជឿថាអ្នកគ្រប់គ្នាដែលតំណាងដោយសហជីពគួរតែបង់ប្រាក់ស្មើគ្នាដើម្បីគាំទ្រដល់សកម្មភាពរបស់សហជីពរបស់ យើង។

ខ្ញុំស្នើសុំនិងផ្តល់សិទិ្ធឱ្យការិយាល័យអ្នកគ្រប់គ្រងរដ្ឋកាលីហ្វ័រញ៉ា (Office of the State Controller of California) ធ្វើការកាត់ចេញពីប្រាក់ចំណូលរបស់ខ្ញុំនិងបង់ទៅឲ្យសហជីព SEIU Local 2015 និងឧត្តរាធិការី ឬអ្នកទទួលសិទិ្ធរបស់សហជីព(ជារួមហៅថា “Local 2015”) នូវទឹកប្រាក់ដែលមានចំនួនស្មើនឹងទឹកប្រាក់ដែលសមាជិកត្រូវបង់ ឲ្យសហជីព Local 2015។ ការអនុញ្ញាតនេះនៅមានប្រសិទ្ធភាព ទោះបីជាខ្ញុំបានលាលែងពីសមាជិកភាពរបស់ខ្ញុំនៅសហជីព SEIU Local 2015 ក៏ដោយ លុះត្រាតែខ្ញុំសុំលុបចោលសមាជិកភាពដោយជូនដំណឹងជាលាយលក្ខណ៍អក្សរតាមរយៈការផ្ញើតាមប្រៃសណីយ៍របស់សហរដ្ឋអាមេរិក (ឬតាមវិធីផ្សេង ប្រសិនបើគោលការណ៍របស់សហជីព Local 2015 អនុញ្ញាត) ក្នុងរយៈពេល 15 ថ្ងៃនៅមុន ឬនៅក្រោយ (1) កាលបរិច្ឆេទគម្រប់ខួបប្រចាំឆ្នាំនៃកិច្ចព្រមព្រៀងនេះ ឬ (2) ការបញ្ចប់អនុសញ្ញារួមដែលមានជាធរមានរវាងនិយោជករបស់ខ្ញុំនិងសហជីពដែលគាំពារខ្ញុំ (“រយៈពេលមិនទាន់កំណត់របស់ខ្ញុំ”)។

ការអនុញ្ញាតនេះនឹងបន្តដោយស្វ័យប្រវត្តិពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាខ្ញុំបានលាលែងពីសមាជិកភាពរបស់ខ្ញុំក៏ដោយ ហើយនឹងនៅមានប្រសិទ្ធភាព ប្រសិនបើខ្ញុំសម្រាកពីការងារក្នុងតួនាទីជាអ្នកផ្តល់សេវា IHSS/WPCS ហើយក្រោយមកខ្ញុំធ្វើការជាអ្នកផ្តល់សេវា IHSS/WPCS ឡើងវិញ លុះត្រាតែខ្ញុំសុំលុបចោលសមាជិកភាពក្នុងអំឡុងពេលណាមួយនៃរយៈពេលមិនទាន់កំណត់របស់ខ្ញុំនិងតម្រូវតាមគោលនយោបាយរបស់សហជីព Local 2015។

ការអនុញ្ញាតនេះធ្វើឡើងដោយការស្ម័គ្រចិត្តនិងមិនមែនជាលក្ខខណ្ឌទទួលបានការងាររបស់ខ្ញុំឡើយហើយខ្ញុំអាចបដិសេធមិនចូលរួមបានដោយគ្មានការធ្វើបាប។

ហត្ថលេខារបស់ខ្ញុំបង្ហាញថាខ្ញុំយល់ព្រមទៅនឹងលក្ខខណ្ឌខាងលើ។

ការបង់វិភាគទាន ឬអំណោយជូនដល់សហជីព SEIU Local 2015 ដែលជាការបង់វិភាគទានសប្បុរសធម៌មិនជាប់ពន្ធឡើយ។ ប៉ុន្តែ ការបង់វិភាគទានដែលជាការចំណាយក្នុងការធ្វើអាជីវកម្មធម្មតានិងចំាបាច់អាចជាប់ពន្ធ។

អ្នកអាចមើលនិងទាញយកលក្ខខណ្ឌ

ខ្ញុំទទួលស្គាល់ថាការខកខានក្នុងការបង់ប្រាក់របស់ខ្ញុំឱ្យទាន់ពេលវេលាអាចប៉ះពាល់ដល់ស្ថានភាពសមាជិកភាពរបស់ខ្ញុំនៅក្នុងសហជីពនេះ ដូចមានចែងនៅក្នុងលក្ខន្តិកៈនិងច្បាប់របស់សហជីព SEIU និងលក្ខន្តិកៈនិងច្បាប់របស់សហជីព SEIU Local 2015។

សូមចុចប៊ូតុងខាងក្រោមដើម្បីដាក់ស្នើទម្រង់សមាជិកភាពរបស់អ្នក។

This field is for validation purposes and should be left unchanged.